អ្នកណាខ្លះរង់ចាំ MV បទ “អាក្របី” របស់ក្រុម MUSTACHE BAND? ដឹងច្បាស់ថាគ្រប់គ្នាមុខជាអន្ទះអន្ទែងរង់ចាំមើល MV បទដ៏ល្បីមួយបទនេះ ដែលចាក់ដោតចិត្តប្រិយមិត្តអ្នកស្តាប់ខ្លាំង។ គិតមកទល់ពេលនេះប្រហែលជាជិតមួយឆ្នាំមកហើយ ក្រោយពីចំរៀងមួយបទនេះចេញនៅលើបណ្តាញសង្គម ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់បងប្អូនមហាជន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ យូធូប។

ពេលនេះ MV ផ្លូវការបានលេចចេញរូបរាងហើយ! មិនខកចិត្តឡើយដែលរង់ចាំយូរបន្តិច ព្រោះថាស្នាដៃផលិត​ MV មួយបទនេះគឺពិតជាសម្រិតសម្រាំងបានយ៉ាងល្អពីក្រុម MUSTACHE BAND ដោយបានផ្តិតយកទិដ្ឋភាពពិតៗនាស្រុកស្រែចំការ ជាមួយកាយវិការយ៉ាងកម្សត់ជាពិសេសគឺអាណិតតួប្រុសខ្លាំងតែម្តង។ យ៉ាងណាមិញសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រ MV មួយបទនេះ ព្រមទាំងតាមដានស្នាដៃការងាររបស់ពួកគាត់បន្តបន្ទាប់ទៀតណា។ តោះទស្សនាវីដេអូ MV ខាងក្រោមនេះទាំងអស់គ្នា!