តារាសម្តែងវ័យក្មេងសម្រស់ស្រស់ស្អាតកញ្ញា ឈិន មុន្នីនាថ ដែលមហាជនភាគច្រើនស្គាល់ថាជា លីនីតូច ក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាសគឺរឿង “សិសិររដូវក្នុងបេះដូង” ក្រោយពីបានសម្តែងខ្សែភាពយន្តនេះ នាងពិតជាមមាញឹកនៅក្នុងអាជីពសិល្បៈ ទាំងសម្តែង ច្រៀង និងថតស្ពតពាណិជ្ជកម្ម។

កាលពីពេលថ្មីៗនេះ តារាស្រីឈិន មុន្នីនាថ ក៏បានបកស្រាយ cover នូវបទ “ក្រវ៉ាន់សៀមរាប” ជាបទរបស់អ្នកនាង អ៊ុត ចរិយា (Rock Production) ដែលមានភាពល្បីល្បាញ១០ឆ្នាំមកហើយ និងមកដល់សព្វថ្ងៃកម្រមានតារា ឬបេក្ខភាពប្រកួតចម្រៀងណាយកបទនេះមកបកស្រាយ។ ដោយការបកស្រាយរបស់ មុន្នីនាថ ពិតជាមានទឹកដម និងពោរពេញដោយមនោសញ្ចេតនា។ តោះមកស្តាប់នៅខាងក្រោម៖