កម្មវិធី I Can See Your Voice Cambodia កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ ទី 8 ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពីសប្តាហ៍មុនៗមានដូចជានាយ ក្រឹម អ្នកនាង ខាត់ សុឃីម មីងគ្រគ តារាកំប្លែងមុខសេះ ម៉ាដូណា និងតារាសម្តែងល្បីឈ្មោះរាប់ទស្សវត្តអ្នកនាង ចន ចន្ទលក្ខណា ហើយរឹតតែពិសេសទៅទៀតនោះគឺកំពូលតារាចម្រៀងកិត្តិយសដ៏ល្បីគឺលោក ឆន សុវណ្ណរាជ។

សម្រាប់សប្តាហ៍នេះលោក ឆន សុវណ្ណរាជ ជាមួយកំពូលអ្នកវិភាគកំពូលកូរទាំងប្រាំគឺពូកែជ្រើសរើស តែម្តង ជាពិសេសបេក្ខជនចុងក្រោយដែលត្រូវច្រៀងរួមជាមួយលោក ឆន សុវណ្ណរាជ គឺកប់តែម្តង មិនត្រឹមតែមានសំឡេងពីរោះនោះទេ គឺថារូបរាងក៏ស្រស់ស្អាតអស់ទាស់តែម្តង។

តោះ! មកទស្សនាវីដេអូខ្លីបខាងក្រោមទាំងអស់គ្នា។ កម្មវិធី I Can See Your Voice Cambodia មានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង 6:00 ដល់ម៉ោង 8:00 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV

ពិតជារំភើប បទ 1ខែ 10ថ្ងៃ ធ្វើឲ្យលោក ឆន សុវណ្ណរាជ មិនខកបំណង – I Can See Your Voice Cambodia (Week 8 – 31 03 2019)

ពិតជារំភើប បទ 1ខែ 10ថ្ងៃ ធ្វើឲ្យលោក ឆន សុវណ្ណរាជ មិនខុសបំណងតែខុសអីតែនាយក្រឹម 😀 I Can See Your Voice Cambodia (Week 8 – 31 03 2019)#ICanSeeYourVoiceCambodia

Posted by Hang Meas HDTV on Sunday, 31 March 2019