កម្លោះសង្ហាទាំងបីកូនលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលសុទ្ធសឹងតែជាតារារលកក្រោយមានសមត្ថភាពខ្ពស់។ កាលពីថ្មីៗនេះអ្នកទាំងបីព្រមជាមួយឪពុកទទួលបានជោគជ័យជាខ្លាំង ដោយបានចេញទៅសម្តែងនៅក្រៅប្រទេសព្រមទាំងទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់បងប្អូនដែលរស់នៅទីនោះផងដែរ។

មុននេះបន្តិចស្នាដៃបទថ្មីរបស់ពួកគេ “ឃើញអូនមានអារម្មណ៍” ក៏លេចរូបរាងចេញជា MV ផ្លូវការហើយ ដោយកម្លោះទាំងបី សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ គឺមានកាយវិការសែនខិលខូចនៅក្នុងបទនេះ ដោយទៅលួចមើលស្រីៗចោមពុងងូតទឹក ថែមទាំងដើរញ៉ែញ៉ង់គេតាមផ្លូវតាមនិស្ស័យប្រុសច្រឡឺមថែមទៀត។ MV បទ “ឃើញអូនមានអារម្មណ៍” នេះជាស្នាដៃដឹកនាំរបស់អ្នកដឹកនាំឆ្នើមមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា​ កៅ សីហា ដែលរឹតតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង។ តោះទស្សនាទាំងអស់គ្នា!