អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីបកម្ពុជា បានសម្តែងអារម្មណ៍រីករាយរំភើបចិត្តជាខ្លាំងក្រោយពេលដែលសកម្មជនការពារព្រៃឈើលោក Ben Davis និងភរិយាបាន Surprise ខួបកំណើតយ៉ាងសាមញ្ញា ប៉ុន្តែចេញពីចិត្តពិតប្រាកដ។ ក្រៅពីជួយសង្គ្រោះកុមាររង អ្នកស្រី ម៉ម សុម៉ាលី ក៏បានចូលរួមការពារកម្មវិធីសង្គមជាច្រើនដូចជាការការពារព្រៃឈើនេះជាដើម។

អ្នកស្រីបានសរសេររៀបរាប់ទាំងក្តុកក្តួលចិត្តនៅលើបណ្តាញសង្គមថា «ខួបកំណេីតដែលធ្វេីអោយនាងខ្ញុំរំភេីបបំផុត ក្តុកក្តួលបំផុត ដោយសារអ្នកដែលធ្វេីខួបអោយគឺ លោក Ben Davis និង ប្រពន្ធដ៏ល្អរបស់គាត់ Sharyn Davis គាត់ធ្វេីនំដោយដៃគាត់ផ្ទាល់។ ពិតជាឆ្ងាញ់! ឆ្ងាញ់ណាស់! នំដែលពោរពេញទៅដោយក្តីស្រលាញ់ ពីរវីរបុរស និង នារី មិនភ្លេចអ្នកចូលរួមធ្វេីអោយយំនោះទេ គឺ Tan Kimsour ប្រុសសំណព្វចិត្ត របស់បងប្អូនទាំងអស់ thank you very much my hero Ben and sharing for the birthday surprise it such a beautiful birthday for me ever, both of you are my inspiration see you tomorrow!»៕