កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ កម្ពុជា បានរកឃើញម្ចាស់មកុដ MISS UNIVERSE Cambodia 2019 គឺយុវតីវ័យ១៨ឆ្នាំ កញ្ញា សំណាង អាលីណា ដោយក្នុងនោះអតីតបវកញ្ញាចក្រវាលកម្ពុជា ២០១៨ រឿន ស៊ីណាត ក៏បានបង្ហាញវត្តមានដើម្បីធ្វើការគ្រងមកុដជូនផងដែរ។

តើបងប្អូនដឹងទេថាមកុដដែលបវរកញ្ញវ័យ១៨ឆ្នាំ សំណាង អាលីណា គ្រងនេះមានតម្លៃប៉ុន្មាន? តាមប្រភពលោក ម៉ែន និមលរតន៍ ​ប្រធាន​ប្រតិបត្តិ Arise Agency បានបង្ហោះរៀបរាប់ឲ្យដឹងថា មកុដរបស់ MISS UNIVERSE Cambodia 2019 នេះមានតម្លៃដល់ទៅ១ម៉ឺនដុល្លា រចនាដោយប្រាក់សុទ្ធជារូបផ្ការំដួល១០ទង​ ត្បូងរតនៈគិរី១គ្រាប់តំលៃ៥០០០ដុល្លា​ រួមជាមួយពេជ្រតូចធំចំនួន១១៣៣គ្រាប់ទៀត។ យ៉ាងណាមិញក៏សង្ឃឹមថាម្ចាស់មកុដថ្មីតំណាងប្រទេសកម្ពុជាយើងនឹងទទួលជោគជ័យនៅក្នុងកម្មវិធីដែលឈានចូលមកដល់នាពេលខាងមុខនេះ៕