គូស្នេហ៍តារាចម្រៀងវ័យក្មេងប្រុសស្រីមួយគូ ទេព បូព្រឹក្ស និងលោក G-Devith ដែលបងប្អូនស្គាល់ច្បាស់ថាជាគូស្នេហ៍លលកញីឈ្មោលល្អូកល្អើន ប្រៀបដូចជាទឹកឃ្មុំ។ កាលពីថ្មីៗនេះអ្នកទាំងពីរត្រូវទទួលរងព្យុះរិះគន់ឡើងចាស់ដៃក្រោយបានបង្ហាញរូប Pre-Wedding ដោយបានស្លៀកឈុតជាទេពមច្ឆា។

យ៉ាងណាមិញមុននេះបន្តិចហាក់ឆ្លើយតបទៅនឹងការរិះគន់កញ្ញា ទេព បូព្រឹក្ស ក៏បានបញ្ចេញរូបស្លៀកឈុតប្រពៃណីខ្មែរ យ៉ាងស្រស់សង្ហា និងសោភាទាំងគូតែម្តង។ គេសង្កេតឃើញថាមហាជនជាច្រើននាក់ ជាពិសេសហ្វេនអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះហាក់ទទួលការចាប់អារម្មណ៍ និងគាំទ្រពួកគេខ្លាំងមែនទែន ដោយមានទាំងការខំមិនកោតសរសើរ និងការចែករំលែកបន្តថាពិតជាស្រស់ស្អាតសាកសមគ្នាខ្លាំងពិតមែន។ តោះមកមើលរូបពួកគាត់ថត Pre-Wedding បែបលក្ខណៈប្រពៃណីខ្មែរទាំងអស់គ្នា!