ខាន់ ជែមស៍ តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ ដែលមានកេរ្តិ៍ឈ្មោះល្បីជាច្រើនឆ្នាំ មានសមត្ថភាពខ្ពស់អាចច្រៀងបានគ្រប់ទម្រង់បទភ្លេងមិនថាសម័យ​ បុរាណនោះឡើយ។ កាលពីថ្មីៗនេះក្រោយពីបានចាប់ដៃគូជាមួយតារាស្រី បាន មុន្នីល័ក្ខ បកស្រាយបទមរតកដើម “នាងដើរទូលក្អម” បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមខ្មែរ រហូតដល់មានអ្នកគាំទ្រជាជនបរទេសថែមទៀតផង។

ដោយលោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកទាំងរំភើបចិត្តថា «ខ្ញុំមិននឹកស្មានថាខ្ញុំបាទមានអ្នកគាំទ្រជាជនជាតិអាមេរិកចឹងសោះ ខ្ញុំសប្បាយចិត្តណាស់!!! គាត់ប្រាប់ខ្ញុំថាគាត់ចូលចិត្តបទ ចង់ជួបអាយដល និងបទ នាងដើរទូលក្អម»។ ពិតជាដំណឹងល្អពិតមែន ព្រោះតែស្នាដៃចំរៀងរបស់លោកទទួលបានការគាំទ្រខ្លាំងមិនត្រឹមតែពីសំណាក់បងប្អូនរួមជាតិនោះទេ ថែមទាំងជនបរទេសក៏ពួកគាត់គាំទ្រដែរ៕