មាន សូនីតា ដែលបងប្អូនគ្រប់គ្នាស្គាល់ច្បាស់ថាជា “រាជនីក្រម៉ា” អ្នកជំនួញស្រីវ័យក្មេង និងជាតារាសម្តែងឆ្នើមមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗនេះតារាស្រីរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើមុខជំនួញរបស់នាង ជាពិសេសគឺការលេងស្ទាយម៉ូដសក់ខ្លីដែលមើលទៅស្រស់ស្អាត និងស្រស់ស្រាយប្រៀបដូចជាយុវតីមួយរូប។

ទោះបីជាមួយរយៈក្រោយនេះនាងហាក់បីដូចជាឃ្លាតឆ្ងាយបន្តិចពីពិភពសិល្បៈ តែរូបនាងនៅតែទទួលបានការគាំទ្រពីបងប្អូនជាពិសេសក្រោយពីទទួលដំណឹងថា ចូលឆ្នាំខ្មែររួចនាងនឹងរៀបការ។ នេះបើតាមសារដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមជាមួយរូបតុបតែងជាកូនក្រមុំស្លៀកពាក់បែបប្រពៃណីខ្មែរ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញក៏មានមតិមួយចំនួនលើកឡើងថានេះអាចជា April’s Fool Day តែប៉ុណ្ណោះ ដូចនេះយើងរង់ចាំតាមដានមើលទាំងអស់គ្នា!