រឿន ណាត អតីតបេក្ខភាពបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា ដែលបងប្អូនស្គាល់ច្បាស់ថាជាបេក្ខនារីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតសាកសមជាអ្នកតំណាងឲ្យប្រទេសកម្ពុជាយើង ហាក់មានទីផ្សាខ្ពស់នាពេលបច្ចុប្បន្ន។ កាលពីពេលថ្មីៗនេះ រឿន ណាត ក៏បានបង្ហាញអារម្មណ៍រីករាយរបស់ខ្លួនក្រោយពីបានរកឃើញម្ចាស់ជ័យលាភី បវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជាថ្មីមួយរូបទៀតគឺប្អូនស្រី សំណាង អាលីណា។

យ៉ាងណាមិញ អតីតបវរកញ្ញាចក្រវាលរូបនេះ ហាក់នៅតែមានប្រជាប្រិយភាព និងទីផ្សាខ្ពស់ជាពិសេសលើការថតម៉ូដ និងអាជីពសម្តែងតែម្តង។ មុននេះបន្តិច រឿន ណាត ត្រូវបានមហាជនលាន់មាត់កោតសរសើរសារជាថ្មីម្តងទៀតក្រោយពីបានតុបតែងខ្លួនយ៉ាងស្រស់សោភា លក្ខណៈបែបសិចស៊ីដែលមើលទៅលេចធ្លោ ប្រៀបដូចជាតួអង្គស្រីស្អាតមួយរូបក្នុងភាពយន្ត។ ចង់ដឹងទេថាតើគាត់ស្អាតកម្រិតណាក្រោយតុបតែងខ្លួនបែបនេះ តោះមើលរូបខាងក្រោមនេះទាំងអស់គ្នា!