បងប្អូនមុខជាស្គាល់ច្បាស់ជាក់ជាមិនខានអ្នកនិពន្ធបទភ្លេងស្នាដៃឆ្នើមលោក សួន ពិសិដ្ឋ​ ដែលជាតន្ត្រីករមួយរូបទទួលបានរង្វាន់ធំៗជាច្រើន។ អ្នកនិពន្ធបទភ្លេងល្បីឈ្មោះរូបនេះហាក់នៅតែរក្សាកេរ្តិ័ឈ្មោះបានយ៉ាងល្អ បើទោះបីជាពេលនេះលោកសូវប្រឡូកក្នុងវិស័យសិល្បៈក្តី។ ស្រាប់តែមុននេះបន្តិចលោកបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចឮដំណឹងថាលោក និងសមាគមសិល្បៈខ្មែរគ្រោងនឹងបើកផលិតកម្មចម្រៀងមួយរួមគ្នា។

នេះបើតាមប្រភពគណនីហ្វេសប៊ុករបស់លោក ហេង ឡុង គូស្នេហ៍ប្រធានសមាគមសិល្បៈខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានសរសេររៀបរាប់ឲ្យដឹងថា «តើបងប្អូនគាំទ្រទេ បើសមាគមសិល្បៈករខ្មែរ និង លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធដ៏ល្បីមួយរូប បើកផលិតកម្មចម្រៀងរួមគ្នា?»។ យ៉ាងណាមិញយើងមិនទាន់ដឹងនៅឡើយទេថាគម្រោងមួយនេះអាចនឹងប្រាកដខ្លួនដើរទៅមុខឬអត់នោះ តែយើងឃើញថាសន្ទុះនៃការគាំទ្ររបស់ប្រិយមិត្តតាមរយៈខំមិន និងការចែករំលែកគឺមានច្រើន ដូចនេះសូមរង់ចាំតាមដានមើលទាំងអស់គ្នា៕