សុខ ចាន់ធីតា ដែលបងប្អូនភាគច្រើនស្គាល់ថា កាតុ ជាតារាស្រីប្រឡូកសិល្បៈអស់ជិត២០ឆ្នាំ ជាមួយការកំប្លែងធ្វើឲ្យបងប្អូនផ្ទុះសំណើចសើចសប្បាយ។ ក្រោយពីបានឈានជើងចាប់យកអាជីពថ្មីជាតារាចម្រៀង និងសម្តែងនៅផលិតកម្ម ថោន តារាស្រីរូបនេះហាក់ទទួលបានការងារជាច្រើនស្ទើរតែពុំមានពេលដកឃ្លាបានសម្រាកនោះឡើយ។ ក្រៅពីនេះនាងក៏ជាពិធីការនីមួយរូបនៅក្នុងកម្មវិធី “ឆ្ងាញ់ទេ” របស់ប៉ុស្តិ៍ទូរទស្សន៍ ថោន ផងដែរ។

ថ្មីៗនេះម្ចាស់បទ “រាំជាន់អាចម៍គោ” រូបនេះបានចេញមកសាងភាពភ្ញាក់ផ្អើលជាមួយស្នាដៃចម្រៀងថ្មីរបស់ខ្លួនជាមួយនឹងដៃគូយូរឆ្នាំកញ្ញា រ៉ូលីន ដែលជាតារាពហុជំនាញមួយរូប។ ពេលនេះពួកគាត់ទាំងពីរបានចាប់ដៃគ្នាសម្តែងធ្វើឲ្យបងប្អូនផ្ទុះសំណើចជាថ្មីម្តងទៀតហើយនៅក្នុងបទ “ឆ្ងាញ់ទេ” ដែលជាស្នាដៃនិពន្ធរបស់កវីនិពន្ធឆ្នើមលោក យឹម តាស្រង់ អមជាមួយការតុបតែងខ្លួនដែលសុទ្ធតែបន្លែពេញខោអាវប្រកបដោយភាពច្នៃប្រឌិតប្លែកតែម្តង។ ចង់ដឹងច្បាស់តោះទស្សនាទាំងអស់គ្នា!