កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ កម្ពុជា បានរកឃើញម្ចាស់មកុដ MISS UNIVERSE Cambodia 2019 គឺយុវតីវ័យ១៨ឆ្នាំ កញ្ញាសំណាង អាលីណា ដោយក្នុងនោះអតីតបវកញ្ញាចក្រវាលកម្ពុជា ២០១៨ រឿន ស៊ីណាត ក៏បានបង្ហាញវត្តមានដើម្បីធ្វើការគ្រងមកុដជូនផងដែរ។

យ៉ាងណាមិញក្រោយពេលដែល អតីតបវកញ្ញាចក្រវាលកម្ពុជា២០១៨ រឿន ស៊ីណាត បានប្រគល់តំណែងទៅឲ្យសិស្សប្អូននោះ រឿន ស៊ីណាត ក៏បានបង្ហាញនូវក្តីរំភើប និងអបអរដល់ បវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ “សូមអបអរសាទរដល់សំណាង អាលីណា សម្រាប់ការឈ្នះពានរង្វាន់ និងគ្រងមកុដបវរកញ្ញាកម្ពុជាឆ្នាំ២០១៩ ក្មេងស្រីម្នាក់នេះពិតជាអស្ចារ្យ ឆ្លាត និងមានសមត្ថភាព។ កំឡុងដែលកំពុងគ្រប់គ្រងតំណែងនេះ ខ្ញុំសង្ឃឹមថាប្អូននឹងបំពេញតួនាទីឲ្យបានល្អ តាមដែលអាចធ្វើទៅបាន និងត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជា queen ថ្មី ដើម្បីតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់MISS UNIVERSE 2019″៕