ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ នាយ​ចឺម កំពុងតែសង់ផ្ទះវីឡាប្រណីតស្កឹមស្កៃមួយនៅលើទឹកដីកំណើតជូនដល់អ្នកមានគុណ។ ជាក់ស្តែងណាស់អស់រយៈពេលជាច្រើនខែវីឡារបស់តារាចម្រៀងរូបនេះ សាងសង់ជិតរួច ពោលគឺសម្រេចបានខ្ទង់៩០ភាគរយហើយ។

គួររំលឹកថាវីឡាដែលនាយចឺម សាងសង់នៅឯខេត្តកំពង់ស្ពឺនេះ នាយចឺម បានចំណាយទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក នេះបើលោកបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ៕