វីរៈ និច តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ​ ម្ចាស់បទ “មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា” និងជាអតីត Freshie Girls ឆ្នាំ២០១៤ បានធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលជាខ្លាំងកាលពីថ្មីៗនេះ ដោយរូបនាងបានជួបត្រូវម៉ូតូបុកគូទឡាន ខណៈពេលធ្វើដំណើរទៅឆេងម៉េងនៅឯស្រុកកំណើត។

ប៉ុន្តែនាងមិនបានប្រកាន់យកទោសពៃ ទាមទារឲ្យសងឡើយ តែនាងបែរជាមានចិត្តអាណិត និងសំណូមពរឲ្យយ៉ាងដូច្នេះថា៖«ថ្ងៃនេះខ្ញុំបានមកឆេងម៉េងជាមួយគ្រួសារ មានម៉ូតូមួយបុកគូទឡានរបស់ខ្ញុំនៅ ស្គន់ ​ដែលកំពុងឈប់ចុះទិញរបស់ញាំតែខ្ញុំមិនទារសងទេ​​ តែខ្ញុំបែរជាអាណិតដល់ក្មេងតូចៗដែលគ្នាមិនដឹងអ្វីសោះជិះជាមួយឱពុកស្រវឹង ​ហ៊ានឌុបកូន២នាក់ និងប្រពន្ធម្នាក់ដោយមិនខ្វល់ពីអាយុជីវិតប្រពន្ធ និងកូនសោះ​។ សូមផ្តែផ្តាំដល់អ្នកដែលផឹកស្រវឹងសុំកុំបេីកបរអោយសោះ​ព្រោះវាពិតជាមានហានិភ័យខ្លាំងណាស់​ ហុឺមមមម សូមអោយបងប្អូនមានសំណាងល្អទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះប្រកបដោយសុខសុវត្ថិភាពទំាងអស់គ្នាទំាងទៅទាំងមក សូមអរគុណ “។ ក្រោយមកក៏មានមហាជនជាច្រើនបានកោតសរសើរចំពោះតារាស្រីវ័យក្មេងរូបនេះ ដោយនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ច្រៀងបានពីរោះនោះទេ រូបនាងថែមទាំងមានចិត្តល្អស្អាតបរិសុទ្ធថែមទៀតផង៕