បងប្អូនមុខជាស្គាល់ច្បាស់មិនខានម្ចាស់បទ “រហែកតែខោ” កញ្ញា រ៉ាប៊ី និង សុគន្ធ ថេរ៉ាយុ​ តារាចម្រៀងប្រុសរូបស្អាតប្រចាំផលិតកម្ម ថោន។ ភាគច្រើនយើងធ្លាប់តែឃើញពួកគាត់ទាំងពីរបកស្រាយបទសម័យ ចង្វាក់ញាក់ ស្ទាយយុវវ័យ ស្រាប់តែពេលនេះតារាប្រុសស្រីមួយគូនេះហាក់បានផ្លាស់ប្តូរ៣៦០ដឺក្រេ មកបកស្រាយចង្វាក់ប្រពៃណី ថែមទាំងជាបទមរតកដើមរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា ថែមទៀតផង។

បើទោះនេះជាលើកដំបូងដែលអ្នកទាំងពីរបានច្រៀងបទបែបនេះរួមគ្នាក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រហាក់ច្រើនមិនធម្មតានោះឡើយ ជាពិសេសគឺការសម្តែងកាយវិការយ៉ាងសមសួន ដោយស្លៀកខោអាវសមរម្យរាំចង្វាក់ប្រពៃណីយ៉ាងរស់រវើកស្រស់ស្អាត។ លើសពីនេះការដឹកនាំសម្តែងពីអ្នកដឹកនាំវ័យក្មេង Darex Wa ហាក់កាន់តែធ្វើឲ្យ MV បទនេះមើលទៅគួរឲ្យចង់ទស្សនា ដោយមានលាយឡំឈុតកំប្លែងជាច្រើន និងប្រពៃណីខ្មែររួមបញ្ចូលផងដែរ។ ដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖