ម៉ាឌីហ្សុនជាចង្វាក់ដ៏ពេញនិយមមួយនៃប្រទេសកម្ពុជាយើង ដោយជារៀងរាល់ឆ្នាំគ្រប់បណ្តាផលិតកម្មចំរៀងទាំងអស់តែងមានបទម៉ាឌីហ្សុនប្រចាំខ្លួន។​ ជាក់ស្តែងឆ្នាំនេះ តារាចម្រៀងស្រីសម្លេងស្រទន់កញ្ញា សុខ ពិសី ក៏មានបទម៉ាឌីហ្សុនដែរ តែប្លែកបន្តិចត្រង់លាយចង្វាក់ Hip-Hop រួមជាមួយគ្នា។

ខណៈពេលដែលការរិះគន់ថាឆ្នាំនេះ ចង្វាក់ប្រពៃណីហាក់មិនសូវជាមានច្រើនដូចឆ្នាំមុនៗ ដោយភាគច្រើនឃើញតែចង្វាក់ញាក់នោះ សុខ ពិសី ក៏បានបញ្ចេញ MV បទ “ម៉ាឌីហ្សុន Hip-Hop” របស់ខ្លួនដើម្បីបំបែកភាពស្ងប់ស្ងាត់។ គេសង្កេតឃើញថាមហាជនភាគច្រើន ជាពិសេសអ្នកគាំទ្ររូបនាងផ្ទាល់តែម្តងគឺគាំទ្រ និងចូលចិត្តបទនេះ លើសពីនេះការតុបតែងខ្លួនរបស់នាងគឺហាក់ទាក់ទាញខ្លាំង ដោយមានទាំងឈុតប្រពៃណីខ្មែរ និងការស្លៀកពាក់សម្លៀកបំពាក់បែបធម្មតា សាមញ្ញ ប៉ុន្តែស្រស់ស្អាត។ តោះរៀនរាំម៉ាឌីហ្សុន ជាមួយគាត់ទាំងអស់គ្នា!