តារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាស ដួង វីរៈសិទ្ធ ដែលបងប្អូនស្គាល់ច្បាស់ថាជាអ្នកចម្រៀងមួយរូបមានសម្លេងពីរោះ និងសមត្ថភាពខ្ពស់ដោយអាចលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញ។ ម្ចាស់ជ័យលាភីក្នុងកម្មវិធី I Am A Singer រដូវកាលទី១ រូបនេះក៏បានបង្ហាញអារម្មណ៍របស់ខ្លួនទាក់ទងនិងប្រធានបទគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តទំនើបឆក់យកជីវិតនិស្សិតស្រីផងដែរ។

ដោយលោកបានសរសេររៀបរាប់ថា «សូមបងប្អូនចូលរួមបើកបរដោយការយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការពិចារណា (យឺតបន្តិចតែយើងមានសេចក្តីសុខអស់មួយជីវិត)…ព្រោះពេលដែលមានរឿងកើតឡើងធ្វើអោយយើងមានវិប្បដិសារីដូចក្នុងវីដេអូនេះមើលហើយពិតជាឈឺចាប់ណាស់….»។ គួរបញ្ជាក់ឲ្យដឹងដែរថាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ករណីគ្រោះថ្នាក់ចរាចរេណ៍ដែលបង្កដោយរថយន្តទំនើប Range Rover បានសម្លាប់ជីវិតនិស្សិតស្រីមួយរូបឈ្មោះថា ឌុំ រីដា ដែលបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមខ្មែរ ព្រមទាំងចូលរួមសោកស្តាយដល់ក្រុមគ្រួសារសព៕