អ្នកណាខ្លះជាហ្វេនគាំទ្រក្រុម ក្មេងខ្មែរ? បងប្អូនភាគច្រើនមុខជាស្គាល់ពួកគាត់ទាំងពីរមិនខាន ជាពិសេសមិត្តយុវវ័យដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធយូធូបតែម្តង។ ក្មេងខ្មែរហាក់ទទួលការគាំទ្រជាច្រើន និងមមាញឹកខ្លាំងនាពេលបច្ចុប្បន្ននេះដោយពួកគេតែងចេញច្រៀងតាមខនសឺត ខឹតខំរកស្នាដៃថ្មី ថែមទាំងប្រឡូកក្នុងវិស័យភាពយន្តផងដែរ។

ហាក់ទទួលដឹងថាប្រិយមិត្តជាច្រើនកំពុងរង់ចាំបទថ្មីរបស់ខ្លួន ពេលនេះប្រុសសង្ហារដែលមានសមត្ថភាពទាំងពីររូបបានបញ្ចេញមកហើយស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា “ក្រមុំទាំង៣” ជាចង្វាក់ប្រពៃណីរាំលេងសប្បាយ។ ការរង់ចាំមិនបានធ្វើឲ្យខកចិត្តនោះឡើយ ដោយបទចម្រៀងថ្មីមួយបទនេះហាក់ទាក់ទាញអារម្មណ៍ខ្លាំងមែនទែន ដូចនេះតោះស្តាប់ទាំងអស់គ្នាដើម្បីដឹងច្បាស់!