កាលពីថ្មីៗនេះកំពូលតារាចម្រៀងស្រី ពេជ្រ សោភា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយពេលដែលនាងប្រកាសថានឹងជួយធ្វើសាលារៀនជូនក្មេងៗសិក្សា ដោយអ្នកនាងបាន Lives វីដេអូបញ្ជាក់ថាអ្នកនាងនឹងទទួលជំនួយប៉ុន្តែជាសម្ភារៈសិក្សា មិនទទួលជាថវិកានោះឡើយ។ ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ Von Kong បានចោទប្រកាន់ថា ពេជ្រ សោភា ប្រកាសរកមូលនិធិដើម្បីយកលុយទិញឡាន។ ដោយសារនោះបានសរសេររៀបរាប់ថា «រំលងបានបួនថ្ងៃគត់គិតត្រឹមថ្ងៃនេះ!​ អញទាយទុកមិនខុសមែន! គ្រាន់តែឃើញ post ពត៌មានមុនអញ save ទុកអញថាយ៉ាងយូរបីថ្ងៃឥឡូវមែន។ មិញផុសភ្លេចជេរឥឡូវសុំ edit ជេរមួយសិន មីរលាយ!»។

ក្រោយមកអ្នកនាង ពេជ្រ សោភា ក៏បានឆ្លើយតបទៅវិញភ្លាមជាមួយនឹងសារមួយឃ្លា ព្រមទាំងបាន Lives វីដេអូនិយាយបកស្រាយពីបញ្ហាលម្អិតចំពោះរឿងមួយនេះ។ ដោយសាររបស់អ្នកនាងបានសរសេររៀបរាប់ថា «សុំប្រើការគិតអោយច្រើនបន្តិចណាអូន ហើយមុនសរសេរនឹង មានមើលបង lives និយាយនៅ? បងបាននិយាយបងមិនទទួលលុយទេ តែបងទទួលតែសៀវភៅ សាលានោះខ្ញុំធ្វើផ្តាច់មុខ មានន័យថាលុយខ្ញុំសុទ្ធ សុំចេះគិតផងក្មេងគ្នាត្រូវការសាលាណាអូន»។ ដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖