ស៊ូ ស៊ីរីកា តារាចម្រៀងស្រីដែលមានសម្លេងពិរោះ មានបទពិសោធន៍ខ្ពស់ដោយឆ្លងកាត់ការប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia។ ទោះបីជាមិនបានទទួលជ័យលាភី តែតារាស្រីរូបនេះនៅតែមានប្រជាប្រិយភាពខ្ពស់ដោយនាងបានបោះជំហានចូលផលិតកម្ម ថោន ជាមួយបទចម្រៀងពីរោះជាច្រើនបទ។

មុននេះបន្តិចស្រាប់តែ ស៊ូ ស៊ីរីកា បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានសរសេរសារមួយហាក់ដូចជាអន់ចិត្តនឹងនរណាម្នាក់។ ដោយសារនោះរៀបរាប់ថា «ក្នុងពេលដែលនាងខ្ញុំជាតារាចម្រៀងម្នាក់ នាងខ្ញុំដឹងរួចមកហើយថាត្រូវប្រឈមមុខនឹងការរិះគន់អ្វីខ្លះ។ តែនាងខ្ញុំមានខ្លួនតែមួយមិនអាចទៅតម្រូវចិត្តមនុស្សរាប់លាននាក់បានទេ ហើយក៏ដឹងថាមានអ្នកស្អប់នឹងអ្នកស្រលាញ់ នាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលស្រលាញ់គាំទ្រនាងខ្ញុំរហូតមក។ តែក៏សុំនិយាយបន្តិច បងប្អូនមួយចំនួនចូលចិត្តរិះគន់ថាគេមិនស្អាត រឺក៏ចេះ ចុះ សួរថាមនុស្សណាម្នាក់ដែលមិនចង់កើតមកស្អាត ប៉ុន្តែខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន ព្រោះតារាចម្រៀងត្រូវការសមត្ថភាពក្នុងការច្រៀងជាចំបង រូបសម្បត្តិបន្ទាប់បន្សំ ព្រោះខ្ញុំលក់សម្លេង មិនមែនលក់ខ្លួន។ ហើយក៏អរគុណដល់ព្រហ្មលិខិតដែលបានកំណត់អោយម្តាយខ្ញុំបង្កើតនាងខ្ញុំមកអោយមានមាត់ចេះប្រើក្នុងការនិយាយស្តី និងសម្លេងដែលអាចច្រៀងបានតិចតួច និងចេះប្រើភាសាមនុស្ស មិនមែនភាសាសត្វធាតុ»៕