តារាចម្រៀង Original Song ដែលបងប្អូនស្គាល់ច្បាស់តាមរយៈបទដ៏ល្បី “នារីសក់ខ្លី” ផ្ទុះកក្រើកពេញសង្គមខ្មែរ Bross La។ កាលពីថ្មីៗនេះតារាចម្រៀងប្រុសជាអនិកជនរូបនេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានចូលរួមសង្គ្រាម Diss Track យ៉ាងក្តៅគគុករវាង G-Devith និង Khmer1Jivit។ យ៉ាងណាមិញក្រោយមករឿងរ៉ាវនោះក៏ត្រូវបញ្ចប់ចប់សព្វគ្រប់ ដោយ Bross La ហាក់សម្ងំលាក់ខ្លួនស្ងាត់ឈឹង។

តាមពិតទៅលោកបានទៅពួនសម្ងំធ្វើបទចំរៀងថ្មីចំណងជើងថា “កូនក្រមុំអ្នកណា” សោះ ដោយស្នាដៃបទថ្មីនេះគឺប្លែកអារម្មណ៍មិនខុសពីបទមុនៗប៉ុន្មានឡើយ។ លើសពីនេះបទនេះដែរ គឺបានចូលរួមសម្តែងជាមួយតារាសម្តែងស្រីដែលមានសមត្ថភាពខ្ពស់ ដួង ម៉ានិច្ច រឹតតែធ្វើឲ្យចម្រៀងមួយនេះគឺទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនមហាជន។ តោះស្តាប់ និងទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖