យក់ ថិតរដ្ឋា តារាចម្រៀងស្រីដែលមានបទពិសោធន៍ខ្ពស់ប្រឡូកសិល្បៈអស់រយៈពេល២០ឆ្នាំ នៅតែមានសម្លេងនិងទឹកដមពីរោះ។ ទោះបីជាតារាស្រីរូបនេះរៀបអាពាហ៍ពិពាហ៍ទទួលបានចំណងដៃជីវិត កូនប្រុសមួយក៏ពិតមែន ក៏នាងនៅតែបន្តអាជីពសិល្បៈ ដោយថែមទាំងនាំក្រុមគ្រួសារចូលរួមសម្តែងថែមទៀតផង។

កាលពីថ្មីៗនេះបទថ្មីរបស់នាង “ពើតឱរ៉ា” ដែលជាសំនៀងដើមរបស់អ្នកស្រី សុង សេងហ៊ន ហាក់កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយអ្នកនាង យក់ ថិតរដ្ឋា ក៏បានបង្ហោះរូបភាពក្រៅឆាកដែលមើលទៅទាក់ទាញប្លែក។ ពេលនេះ MV ជាផ្លូវការរបស់បទនេះបានចេញរូបរាងមកហើយ មិនខុសពីការរំពឹងទុកនោះឡើយគឺពិសេសប្លែកតែម្តង។ តោះចូលទស្សនាវីដេអូខាងក្រោមនេះដើម្បីដឹងច្បាស់!