ម្ចាស់បទ “លោកប៉ា” និង “វិញ្ញាណស្នេហ៍” វណ្ណ ជេស្តា ដែលជាតារាចម្រៀង Original Song ភាគច្រើនបងប្អូនស្គាល់ច្បាស់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយយូធូប។ តារាចម្រៀងវ័យក្មេងដែលជាអ្នកមានសមត្ថភាពមួយរូប អាចច្រៀងនិងសរសេរទំនុកច្រៀងដោយខ្លួនឯងបានរូបនេះ ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំងចំពោះស្ទាយតែងខ្លួន និងបទចម្រៀងថ្មីៗប្លែករបស់លោក។

មុននេះបន្តិច វណ្ណ ជេស្តា បានធ្វើឲ្យបងប្អូ​នប្រិយមិត្តភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតដោយបទចំរៀងថ្មីរបស់លោកចំណងជើងថា “ទៅណាទៅណី” បានរំលេចខ្លួនចេញមកជាមួយកាយវិការយ៉ាងប្លែកគួរឲ្យទាក់ទាញ។ តារាប្រុសស្រីនីមួយៗបានតុបតែងខ្លួនតាមលំនាំបែបសម័យកាលក្រោមអាណានិគមបារាំង។ ចង់ដឹងថាប្លែក និងគួរឲ្យចាប់អារម្មណ៍កម្រិតណាតោះចូលទស្សនាទាំងអស់គ្នា!