ផលិតកម្ម Disney ដែលនាំយកនូវខ្សែភាពយន្តល្បីៗជាច្រើនដូច The Jungle Book, Beauty and the Beast មកជូនលោកអ្នក ឥលូវនេះ Disney បានផ្ដល់នូវកាដូជូនដល់ទស្សនិកជនរបស់ខ្លួនម្ដងទៀតជាមួយនឹងការផលិតខ្សែភាពយន្តឡើងវិញជាលក្ខណៈ Live Actice របស់រឿងគំនូជីវចល Dumbo កាលពីឆ្នាំ ១៩៤១។ ខ្សែភាពយន្តបែបគំនូជីវចល Dumbo កាលបីឆ្នាំ ១៩៤១ បានទទួលបានការកោតសរសើពីទស្សនិកជនជាច្រើន ដែលបានក្លាយជាខ្សែភាពយន្តមួយក្នុងចំនោមខ្សែភាពយន្តគំនូជិវចលដែលអ្នកទស្សនាជាប់ចិត្តមកដល់សព្វថ្ងៃនេះ។

សម្រាប់ឆ្នាំ ២០១៩ នេះខ្សែភាពយន្ត Dumbo ត្រូវបានដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿង របស់ខ្សែភាពយន្ត Alice in Wonderland លោក Tim Burton។ ដែលនឹងមានចាក់បញ្ចាំងនៅរាល់រោងភាពយន្តនាថ្ងៃទី ២៩ ខែមីនានេះ ដោយខ្សែភាពយន្តនេះបានចូលរួមសម្ដែងដោយតារាល្បីជាច្រើនដូចជា ម្ចាស់ពានរង្វាន់ Oscar លោក Michael Keaton, Collin Farrell និងតារាសម្ដែងស្រី Eva Green.

សម្រាប់ប្រិយមិត្តដែលមិនធ្លាប់ទស្សនាខ្សែភាពយន្តគំនូជីវចល Dumbo (១៩៤១) នោះ ខ្សែភាពយន្ត Dumbo គឺជារឿងដែលបង្ហាញអំពីសត្វដំរីញីដ៏អស្ចារ្យមួយដែលបានផ្ដល់កំណើតដល់កូនដំរីដែលចម្លែកខុសពីដំរីដទៃឈ្មោះថា Dumbo។ តែជាអកុសល Dumbo បានកើតនៅក្នុងវង់អ្នកសម្ដែងសៀករហ័ស្សកម្ម ហើយគេត្រូវបានបែកចាកឆ្ងាយពីម្ដាយរបស់ខ្លួន។ Dumbo បានជួបជាមួយនឹងមិត្តថ្មីពីរនាក់ ដែលពូកគេនឹងរកឃើញនូវភាពដ៏អស្ចារ្យនៅពីក្រោយភាពចម្លែករបស់ Dumbo។

ចង់ដឹងថាតើ Dumbo និងមិត្តរបស់គេនឹងផ្ដល់នូវអ្វីដែលអស្ចារ្យ និងនឹកស្មានមិនដល់ តាមរយៈខ្សែភាពនយន្តនេះ សូមកុំភ្លេចទៅទស្សនាខ្សែភាពយន្ត Dumbo ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃទី ២៩ ខែមីនានេះតទៅ! តោះទៅ Dreamland ទាំងអស់គ្នា។

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។