កាលពីកន្លងទៅថ្មីៗនេះ បទចំរៀង “អាចក់អាចែម” និង “ព្រឹកមិនព្រម” របស់កំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ ហាក់កំពុងល្បីល្បាញខ្លាំងមែនទេ ដោយក្នុងរយៈពេលខ្លីសោះ MV របស់លោកមានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់។ កំពូលតារាចម្រៀងប្រុសដែលឈរតំណែងលំដាប់កំពូលរូបនេះ តែងសាងភាពអស្ចារ្យជាច្រើនលើកច្រើនសារមកហើយ តាមរយៈស្នាដៃ និងសម្លេងដ៏ពីរោះរណ្តំចិត្តរបស់លោក។

ស្រាប់តែមុននេះបន្តិចលោក ព្រាប សុវត្ថិ បានបង្អួតស្នាដៃចម្រៀងថ្មីមួយបទទៀត ចំណងជើង “មើលពីក្រោយអេម” ដោយកាយវិការប្លែកគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាពិសេសការតុបតែងខ្លួនតែម្តង។ លើសពីនេះស្នាដៃចម្រៀងមួយបទនេះជាទឹកដៃនិពន្ធទំនុកច្រៀងដោយកំពូលតារាចម្រៀងស្រីពូកែកូរអ្នកនាង ពេជ្រ សោភា ផងដែរ ដែលរឹតតែធ្វើឲ្យបទនេះកាន់តែគួរឲ្យចាប់អារម្មណ៍។ តោះមកមើលវីដេអូ MV ទាំងអស់គ្នា!