អ៉ីវ៉ា តារាចម្រៀងស្រីដែលបងប្អូនស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់អាចច្រៀងបានទាំងបទសម័យ បុរាណ ប្រពៃណី គ្រប់ចង្វាក់។ ថ្មីៗនេះតារាស្រីរូបនេះបានធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ជាខ្លាំងតាមរយៈបទចម្រៀងថ្មីៗរបស់នាងដែលត្រៀមសម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយមានទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍។

មុននេះបន្តិច អ៉ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀតព្រោះតែបានបង្ហោះវីដេអូ ព្រមទាំងសារណែនាំមួយឃ្លាថា «នេះគឺជាការចែករំលែករបស់នាងខ្ញុំជាមួយការប្រើប្រាស់អគ្គិសនី សូមប្រុងប្រយត្ន័ទាំងអស់គ្នាបងប្អូន»។ តាមរយៈវីដេអូរបស់កញ្ញា អ៉ឺវ៉ា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ បានរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នា ឲ្យមានការប្រុងប្រយ័ត្នបន្ថែមចំពោះចរន្តអគ្គិសនី ជាពិសេសអ្នកដែលចូលចិត្តប្រើឌុយតំណពីក្បាលបី តមកក្បាលពីវិញព្រោះវាអាចបណ្តាលឲ្យផ្ទុះ និងបង្កឲ្យមានអគ្គិភ័យ។ នេះជាសំណាងល្អដែលតារាស្រីរូបនេះបានឃើញទាន់ពេលវេលា កុំអីមិនដឹងយ៉ាងណានោះឡើយ ដូចនេះហើយបងប្អូនសូមប្រុងប្រយ័ត្នណា៕