កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ដែលភាគច្រើនបងប្អូនហៅថា ម៉ែមេញឹង បានចូលមកអង្រួនសិល្បៈតន្ត្រីឲ្យកាន់តែរន្ថើនអារម្មណ៍ស្របពេលឱកាសបុណ្យចូលឆ្នាំខ្មែរ ជាមួយស្នាដៃចម្រៀងថ្មីៗជាច្រើនបទ ដែលសុទ្ធសឹងតែជាបទគួរឲ្យចាប់អារម្មណ៍។ ថ្មីៗនេះតារាស្រីរូបនេះ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដោយបានតុបតែងខ្លួនដោយប្រើឈុតក្រម៉ាខ្មែរ។

ពេលនេះ ពេជ្រ សោភា បានបង្ហាញស្នាដៃចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ ចំណងជើងថា “DJ វ៉ៃឡើង” ដោយជាចង្វាក់ញាក់រន្ថើនអារម្មណ៍ មិនមែនមកបែបសុភាពៗទៀតឡើយ។ MV ស្នាដៃបទថ្មីមួយបទនេះហាក់ប្លែកគួរឲ្យចាប់អារម្មណ៍ដោយមានទាំងជិះគោយន្តនៅស្រុកស្រែ ព្រមទាំងចាក់ឌីជេកណ្តាលទឹក រាំលើទូក ឡើងម៉ាអស់ដៃតែម្តង។ តោះចង់ដឹងថាប្លែកប៉ុណ្ណា មកទស្សនាទាំងអស់គ្នា!