សួស វីហ្សា តារាចម្រៀងស្រីមានសមត្ថភាពខ្ពស់ អាចច្រៀងបានទាំងសម័យបុរាណ មនោសញ្ចេតនា ញាក់ គ្រប់ចង្វាក់។ ​​​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ កញ្ញា សួស វីហ្សា ក៏មិនខុសពីតារាចម្រៀងដទៃនោះដែរ ដោយនាងមានស្នាដៃចម្រៀងថ្មីជាច្រើនបទសម្រាប់បម្រើជូនបងប្អូនអ្នកស្តាប់ ដោយមានទាំងចង្វាក់ប្រពៃណី និងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍។

មុននេះបន្តិចស្នាដៃបទថ្មីរបស់នាងចំណងជើងថា “ឈ្ងុយ ឈ្ងុយ ឈ្ងុយ” ចេញ MV ជាផ្លូវការហើយ ដោយជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយ Tony Winson អមជាមួយស្នាដៃដឹកនាំសម្តែងពីអ្នកដឹកនាំមានបទពិសោធន៍ខ្ពស់លោក កៅ សីហា ដែលរឹតតែធ្វើឲ្យ MV មួយបទនេះកាន់តែទាក់ទាញអារម្មណ៍។ គ្រាន់តែបានទស្សនាអ្នកនឹងមានអារម្មណ៍ស្រណោះជាក់ជាមិនខាន ជាពិសេសគឺបងប្អូនដែលធ្វើចំណាកស្រុករស់នៅឆ្ងាយពីអ្នកមានគុណ មុខជានឹកខ្លាំងមិនខាន ស្នាដៃម្ហូបដែលម៉ាក់បានធ្វើឲ្យញ៉ាំ ប្រកបដោយរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយមិនធ្លាក់ទឹកដៃសោះឡើយ។ តោះស្តាប់ និងទស្សនាទាំងអស់គ្នា!