អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងនៅ ភូមិ២៤ សង្កាត់ព្រៃ ស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ និងត្រូវបានមហាជនជាច្រើនគាំទ្រ។ កាលពីថ្មីៗនេះអ្នកស្រីបានបង្ហាញពីអារម្មណ៍សប្បាយចិត្តដែលរកពាក្យអ្វីមកនិងនិយាយបកស្រាយពុំបាន ព្រោះតែមានបងប្អូនជាច្រើនបានចូលរួមសកម្មភាពការងារមនុស្សធម៌ ជាពិសេសគឺភាគច្រើនសុទ្ធសឹងតែជាតារាល្បីៗ និងអ្នកមានមុខមាត់ក្នុងសង្គម។

អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះសារថ្លែងអំណរគុណដោយសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «មិនដឹងជារកពាក្យអ្វីមកនិយាយអោយសមនឹងទំហំទឹកចិត្តទេ មេីលចុះសុទ្ធតែតារាល្បីលំដាប់ប្រទេស ប្អូនដែលជាអ្នកសកម្មក្នុងការងារមនុស្សធម៌មកទាំងអស់។ ទោះខ្លួនហត់នឿយ រវល់ប៉ុណ្ណា ហេីយអ្វីដែលនាងខ្ញុំសរសេីរនោះគឺការរៀបចំតាំងពិព័រណ៍ គ្មានកន្លែងអង្គុយត្រឹមត្រូវ គ្មានអ្វីញាំ ព្រោះកូនស្រី Adana Titi Mam Legros Adana Titi គាត់ចង់រៀបចំ ដេីម្បីតែមនុស្សលះបង់ពិតៗ ចេញពីបេះដូងពិតៗទេីបអាចចូលរួមបាន។ គាត់បានរៀចំតាំងពិព័រណ៍លេីកទី១ នៅ ក្រុងញ៉ូវយក ប្រទេសអាមេរិច ដែលមានតារាហូលីវូដល្បីៗ ចូលរួមដូចគ្នា ប៉ុន្តែយេីងមិននឹកស្មានថា រៀបនៅស្រុកខ្មែរ ក៏មានតារាល្បីៗចូលរួមដោយមិនប្រកាន់ដែរ។ តេីបងប្អូនជួយនាងខ្ញុំបានទេ ក្នុងការលេីកទឹកចិត្តមនុស្សល្អដូចពួកគាត់? នេះជាការតាំងពិព័រណ៍ និងចែករំលែកបទពិសោធដែលក្មេងស្រីម្នាក់បានកេីតជម្ងឺ មហារីកគ្រាប់ឈាម ដំណាក់កាលទី ៣ អាចជាបាន។ ដោយក្តីគោរពចំពោះប្អូន!»៕