កាលពីថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានប្រកាសថានឹងចុះចេញពីតំណែងដើម្បីឲ្យអ្នកក្រោយឡើងមកបន្តតួនាទីជាប្រធានសមាគម។ ស្រាប់តែមុននេះបន្តិចនាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មីម្តងទៀតដោយបានបង្ហោះសារមួយទាំងខឹងសម្បារដោយសរសេររៀបរាប់ថា «មិនរយីងរយោងធម៌ដូចលោកឯងគិតឡើយ ខ្ញុំមិនដែលទុកអ្នកណាចោលឡើយ ចាំក្នុងខួរ ហើយបើកសតិ»។

យើងមិនទាន់ដឹងច្បាស់ឡើយថាអ្នកនាង ចន ច័ន្ទលក្ខិណា និយាយសំដៅដល់អ្នកណា តែអ្វីដែលយើងស្មានដឹងមួយរយៈក្រោយនេះអ្នកនាងមិនសូវបានបង្ហាញខ្លួនក្នុងការចូលសួរសុខទុក្ខតារាដែលធ្លាក់ខ្លួនឈឺខ្វះខាតនោះឡើយ តែនាងមិនដែលទុកពួកគាត់ចោលឡើយដោយតែងមានអ្នកតំណាងជំនួសខ្លួនចូលទៅជួបជានិច្ច។ អ្នកនាងក៏បានបង្ហាញពីរូបភាពដែលខាងសមាគមសិល្បករខ្មែរ បានធ្វើផងដែរ៕