អេឡិច ចាន់ត្រា តារាសម្តែង និងចម្រៀងមានកេរ្តិ៍ឈ្មោះល្បី រូបរាងសង្ហារ ប្រឡូកសិល្បៈយូរឆ្នាំដែលបងប្អូនស្គាល់ច្បាស់ថាជាតារាប្រុសមានសមត្ថភាពខ្ពស់។ ថ្មីៗនេះតារាប្រុសរូបនេះបានចេញសម្តែងនៅឯទឹកដីអូស្ត្រាលី​ ដោយទទួលបានការគាំទ្រជាខ្លាំង។

ទោះបីជាការចេញសម្តែងនេះជាការអញ្ជើញដោយក្រុមគ្រួសារដែលមានធនធានលក្ខណៈឯកជនក៏ពិតមែន ក៏លោក អេឡិច ចាន់ត្រា នៅតែអាចធ្វើបានយ៉ាងល្អ និងទទួលការស្រលាញ់ជាខ្លាំងពីសំណាក់បងប្អូនដែលរស់នៅទីនោះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លើសពីនេះលោកអេឡិច ចាន់ត្រា ក៏បានឆ្លៀតធ្វើពិធីពញាក់ខួបកំណើតស្របពេលជាមួយពិធីទទួលស្វាគមន៍នេះផងដែរ៕