កាលពីពេលថ្មីៗនេះតារាសម្តែងស្រី ប៊េនីយុាំង បានទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងនៅ ភូមិ២៤ សង្កាត់ព្រៃ ស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ។

កញ្ញាបានទៅសួរសុខទុក្ខក្មេងៗរងគ្រោះ ព្រមទាំងសន្យាថានឹងជួយជាថវិកាបន្តិចបន្តួច និងសំណូមពរឲ្យបងប្អូនចំណាយពេលមកជួយផ្តល់កម្លាំងចិត្តដល់ក្មេងៗរងគ្រោះ ដោយ បេនី យុាំង បានសរសេររៀបរាប់ថា៖ “បានមកដល់ហើយ ជួបហើយក្មេងៗដែលរងគ្រោះដោយគេរំលោភ និងឳពុករំលោភផងដែរ។ ហើយក៏ជួបហើយអារម្មណ៍ឈឺចាប់ដែលគ្រាន់តែស្ដាប់រឿងគាត់ប្រាប់មក សាមុីខ្លួនឈឺលើស10000000ឈឺ ខ្ញុំសូមសន្យានឹងផ្ដល់ថវិកាបន្តិចបន្តួចជួយដល់ពួកគាត់ និងក្ដីស្រលាញ់ជូនពួកគាត់ជារៀងរហូតទៅ។ សូមបងប្អូនចំណាយពេលខ្លះចុះទៅជួបផ្ទាល់ ជួយចែករំលែកការងារសង្គមនឹងជាពលរដ្ធរួមប្រទេសនិងក្ដីស្រលាញ់ជូនពួកគាត់អោយបានគ្រប់គ្នា ពួកគាត់ក៏ដូចជាប្អូន ក្មួយ កូន របស់ពួកយើងផងដែរណាបងប្អូន។ មិនភ្លេចមនុស្សសំខាន់បងMam Somaly ហត់ហើយក៏ល្អបំផុតជាម្លប់ត្រជាក់សំរាប់ក្មេងៗខ្លាំងបំផុត អគុណបងTan Kimsour ដែលតែងចង់អោយខ្ញុំទៅមើលនឹងស្គាល់ពួកគាត់ Will see u again soon all my”៕