កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាប្រុសស្រីចាស់ក្មេងប្រុសស្រីជាច្រើននាក់បានមកប្រមូលផ្តុំគ្នាចូលរួមពិធីបុណ្យឆ្លង អភិសេកអាស្រមលោកយាយម៉ៅពេជ្រនិល ដែលរៀបរៀងដោយតារាកំប្លែងជើងចាស់ នាយ កុយ។ ជុំវិញមូលហេតុដ៏សែនព្រឺក្បាលដែលនាយកុយបានធ្វើពិធីនេះឡើង ព្រោះតែខកខានមិនបានធ្វើបុណ្យជូនលោកយាយមួយឆ្នាំ ដែលជាហេតុកើតមានគ្រោះថ្នាក់ចរាចរណ៍ តែមិនបណ្តាលឲ្យបាត់បង់ជីវិត។

យ៉ាងណាមិញពីធីបុណ្យឆ្លងអាស្រមយាយម៉ៅនេះគឺធ្វើឡើងក្នុងគោលបំណងឧទ្ទិសបុណ្យដល់យាយម៉ៅ និងសុំក្តីសុខ។ ក្នុងនោះគេក៏សង្កេតឃើញថាមានវត្តមានតារាប្រុសស្រី និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើននាក់ចូលរួមដូចជា លោក ប៉ែន ចំរ៉ុង, អ៊ឹម ជីវ៉ា, នាង គ្រត, ឯកឧត្តម ស៊ុន ហួរ, ឯកឧត្តម ទៀ វិចិត្រ, លោក ពេជ្រ កែវមុនី, លោក ហែម ដារិទ្ធ និងលោកស្រី លោក ហេង ឡុង និងមន្រ្តីជាច្រើនរូបទៀត៕