កាលពីពេលថ្មីៗនេះតារាកំប្លែងជើងចាស់ នាយ កុយ បានរៀបចំធ្វើពិធីបុណ្យឆ្លងរូបសំណាកលោកយាយម៉ៅ ពេជ្រនិល ក្នុងនោះក៏ឃើញមានវត្តមានតារាល្បីចូលរួមជាពិសេស មានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំមានដូចជា ឯកឧត្តម ស៊ុន ហួរ , ឯកឧត្តម ទៀ វិចិត្រ លោក ពេជ្រ កែវមុនី , លោក ហែម ដារិទ្ធ និងលោកស្រី លោក ហេង ឡុង និងមន្រ្តីជាច្រើនរូបទៀត។

យ៉ាងណាមិញជាមួយនឹងមូលហេតុនៃការរៀបចំពិធីបុណ្យនេះឡើង លោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា៖ “ស្ដាប់ហើយព្រឺក្បាល គ្រាន់តែបងកុយអាក់ខានមិនបានធ្វើបុណ្យជូនយាយម៉ៅមួយឆ្នាំ ស្រាប់តែមានគ្រោះថ្នាក់ដល់ក្រឡាប់ឡាន ប៉ុន្តែគ្មានរបួសបន្តិចសោះ ទើបគាត់សម្រេចចិត្តសង់អាស្រមជូនលោកយាយម៉ៅតែម្ដង”។ ក្នុងពិធីបុណ្យនេះផងដែលក៏មានការសម្តែងកំប្លែងដោយក្រុមកំប្លែងនាយកុយ និងល្ខោនបាសាក់ប៉ូឡូសាវឿន និងដុតកាំជ្រួចទៀតផង៕