តារាចម្រៀងសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា ដែលជាតារាស្រីដែលសម្បូរដោយទេពកោសល្យ មិនថា ច្រៀង សម្តែង ឬរាំនោះឡើយ។ គេតែងសង្កេតឃើញអ្នកនាង សុគន្ធ និសា តែងលេចមុខចេញតាមកម្មវិធីខនសឺតនានា ជាពិសេសថ្មីៗនេះ អ្នកនាងបានចូលរួមសម្តែងរឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍ហង្សមាសផងដែរ។

ក្រោយពីទទួលបានជោគជ័យលើជំនួញផ្ទាល់ខ្លូនផងនោះ សុគន្ធ និសា ហាក់កាន់តែមមាញឹកមួយកម្រិតថែមទៀត។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះរូបនាងក្នុងរយៈក្រោយនេះគឺម៉ូដសក់ខ្លី និងការតុបតែងខ្លួនបែបសាមញ្ញតែមើលទៅស៊ីវីល័យដែលជាទីទាក់ទាញសម្រាប់យុវនារី។ ជាក់ស្តែងដូចជាពេលនេះ ពេលដែលតារាស្រីរូបនេះបានធ្វើដំណើរទៅលេងទឹកដីខេត្តសៀមរាប ដោយបានលេងស្ទាយតែងខ្លួន ជាមួយរូបភាពដ៏ស្រស់ស្អាតដែលផ្តិតមកចែកជូនបងប្អូន។ តោះមកមើលរូបថតគាត់ខាងក្រោមនេះ ដើម្បីដឹងកាន់តែច្បាស់!