ក្រោយពីរឿងរ៉ាវក្តីក្តាំទាក់ទងនឹងការយកស្នាដៃមរតកដើមមកកាឡៃច្នៃទំនុកច្រៀងដោយដាក់ថាជាស្នាដៃនិពន្ធបទភ្លេងថ្មីបានស្ងប់ស្ងាត់ទៅ តារាចម្រៀង និងកំប្លែង នាយ ចឺម បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនជាបន្តបន្ទាប់។ ដោយបទថ្មី “ទៅគេសុំទោស” របស់លោកហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង។

ស្រាប់តែមុននេះបន្តិចនាយ ចឺម បានបង្ហោះរូបថតប៉ុន្មានសន្លឹកដោយលេងស្ទាយម៉ូដសក់ប្លែង វែងត្រឹមក ជាមួយខោអាវពណ៌ឆើតៗចាំងភ្នែក ជាមួយនឹងកញ្ញា និច្ច ដែលបានលាបពណ៌សក់ឡើងក្រហមឆេះ។ មហាជនជាច្រើនកំពុងតែងឿងឆ្ងល់ថាតើអ្នកទាំងពីរកំពុងតែថតបទអ្វី បានជានាំគ្នាលេងស្ទាយប្លែកបែបនេះ យ៉ាងណាមិញសូមរង់ចាំតាមដានទាំងអស់គ្នាណា!