មុននេះបន្តិច គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ឡុង បានបង្ហោះរូបភាពជាមួយនឹងតារាកំប្លែងជើងចាស់ យាយអឿន ដោយលោកបានជូនថវិកាចំនួន១០០ដុល្លារដល់តារាជើងចាស់រូបនេះផងដែរ។

ដោយ ហេង ឡុង បានឲ្យដឹងថា៖ “បានជួប យាយអឿន នៅកម្មវិធីបុណ្យរបស់បងកុយ គាត់បានប្រាប់ខ្ញុំថា គាត់មិនសូវបានថតកំប្លែងទៀតទេ ដោយសារតែសព្វថ្ងៃ​គាត់រស់នៅឯកៀនស្វាយ ត្រូវចំណាយលុយជិះ PassApp អស់ច្រើន។ ហើយភាគច្រើនថតនៅភ្នំបាសិត ចំណូលបានពីការថតមិនគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរទេ។ ខ្ញុំបានផ្ដាំគាត់ថា​ ប្រសិនបើមីងជួបបញ្ហាជីវភាពក៏ដូចជាសុខភាព សូមប្រាប់មកខ្ញុំភ្លាម​ ដើម្បីជួយដោះស្រាយសម្រាលគ្នាតាមលទ្ធភាព”៕