កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យក្មេង ស៊ីន យូប៊ីន បានទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកម្មវិធីមួយក្នុងនាមជាតារាតំណាងឲ្យកម្ពុជា។ ជាពិសេសតារាស្រីរូបនេះបាននាំយកនូវរបាំរបស់ខ្មែរមកសម្តែងជូនអន្តរជាតិទស្សនា ដោយជាការរាំថ្វាយក្នុងពិធីបួងសួងដ៏ធំមួយដែលមានការសម្តែងរបាំ៣ប្រទេសរួមគ្នាគឺខ្មែរ, ថៃនិងឡាវ។

អ្វីដែលគួរឲ្យកោតសរសើរនោះ ស៊ីន យូប៊ីន បានហ្វឹកហាត់របាំនេះបានតែ២ម៉ោងប៉ុណ្ណោះ តែក៏អាចរាំបានយ៉ាងល្អនិងទន់ភ្លន់។ ដោយ ស៊ីន យូប៊ីន បានរៀបរាប់ថា៖ “Yubin មានមោទកភាពណាស់ដែលបាននាំយកនូវរបាំរបស់ខ្មែរមកសម្តែងជូនអន្តរជាតិទស្សនា នេះជាការរាំថ្វាយក្នុងពិធីបួងសួងដ៏ធំមួយដែលមានការសម្តែងរបាំ៣ប្រទេសរួមគ្នាគឺខ្មែរ-ថៃនិងឡាវ។

Yubin ពិតជាសោកស្តាយដែល Yubin មិនបានគ្រងឈុតរបាំដ៏ស្រស់ស្អាតរបស់ខ្មែរមកបង្ហាញអោយបានពេញទំហឹងក៏ព្រោះតែហេតុផលមួយចំនួន។ តែយ៉ាងណាមិញ Yubin រំភើបចិត្តដែលទទួលបានការគាំទ្រនិងលើកសរសើរពីសាសន៍ដទៃមកលើរបាំជាតិយើងគ្រប់ៗគ្នា (ទន់ភ្លន់តែរឹងមាំ)។ អរគុណសម្រាប់ការអញ្ចើញYubin តំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីមួយនេះ អរគុណសម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ។ សូមអភ័យទោសសម្រាប់កំហុសឆ្គងដោយប្រការណាមួយព្រោះការហាត់រៀនត្រឹម២ម៉ោងតែប៉ុណ្ណោះ”៕