ដេននី ខ្វាន់ តារាណេតអាយដល ដែលបងប្អូនភាគច្រើនស្គាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថាជានារីស្រស់ស្អាតមួយរូប ដែលនិយមស្ទាយតែងខ្លួនបែបស៊ិចស៊ីឆើតឆាយស៊ីវីល័យ។ ថ្មីៗនេះនាង និងបងប្អូនរបស់នាងត្រូវទទួលបានការរិះគន់ជាខ្លាំងរហូតដល់កើតមានជម្លោះសង្គ្រាមពាក្យសម្តីជាមួយលោក តាន់ គីមសួរ។

ធ្លាប់តែឃើញតារាណេតអាយដលរូបនេះ តែងខ្លួនបែបស៊ិចស៊ីស៊ីវីល័យ តែពេលនេះនាងបែជាតុបតែងខ្លួនបែបប្រពៃណីខ្មែរ យ៉ាងសុភាពរមទម្យបកស្រាយចំរៀងមួយបទជាចង្វាក់សារ៉ាវ៉ាន់ចំណងជើងថា “បណ្តាំអាំស្រី” ដែលជាសំនៀងដើមរបស់តារាចម្រៀងស្រី កែវ ចន្ទសម្ផស្ស បានយ៉ាងពីរោះ និងស្រស់ស្អាតមួយបែប។ ដើម្បីដឹងច្បាស់ថាការបកស្រាយ និងតុបតែងខ្លួនរបស់គាត់ស្រស់ស្អាតកម្រិតណានោះ មកស្តាប់នឹងទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖