កាលពីថ្មីៗនេះ ការវិលត្រលប់ចូលសិល្បៈវិញរបស់តារាជើងចាស់លោក ចាន់ សម័យ ម្ចាស់បទដ៏ល្បីក្នុងរឿង F4 “មិនស្រលាញ់អូនមិនបាន” បានបង្កការចាប់អារម្មណ៍ជាខ្លាំងដល់សំណាក់បងប្អូនប្រិយមិត្ត។ មហាជនជាច្រើនក៏បានសម្តែងអារម្មណ៍សប្បាយចិត្តដែលលោកបានចូលមកច្រៀងវិញ ដោយសង្ឃឹមថានឹងអាចជួយស្រោចស្រង់ជីវភាពដែលលំបាកវេទនា។ គួររំលឹកឲ្យដឹងផងដែរថាលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈមួយរយៈធំ ដោយមិនមានដំណឹង ស្រាប់តែលេចឮថាលោកបានប្រកបរបរដើររកត្រីបានមួយថ្ងៃសម្រាប់រស់មួយថ្ងៃ ដែលជាហេតុបង្កការភ្ញាក់ផ្អើល និងខ្លោចចិត្តដល់ប្រិយមិត្តអ្នកគាំទ្ររូបលោក។

យ៉ាងណាមិញលោក ចាន់ សម័យ បានត្រៀមចំរៀងថ្មីៗជាច្រើនបទដូចជាបទ “បាត់ស្រីទៅណា” ដែលជាសំនៀងដើមរបស់លោក ឈួយ សុភាព ត្រូវបានបកស្រាយឡើងវិញយ៉ាងពីរោះ។ ពេលនេះ MV ផ្លូវការរបស់បទនេះក៏បានចេញមកហើយ ដោយបានឃើញហើយពិតជាស្រណោះនឹកដល់ចូលឆ្នាំខ្មែរ ជាពិសេសបុរសៗដែលត្រូវរង់ចាំគូស្នេហ៍ដែលឃ្លាតចាកពីស្រុកត្រលប់មកវិញ។ ដើម្បីដឹងច្បាស់ថា MV នេះមានរូបរាងយ៉ាងណានោះមកទស្សនាទាំងអស់គ្នា​!