កាលពីថ្មីៗនេះម្ចាស់បទ “រាំទយ” ដែលជាបទកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ កញ្ញា យូរី ហាក់ធ្វើឲ្យបងប្អូនមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង ជាពិសេសគឺស្ទាយ និងបទភ្លេងថ្មីៗដែលរូបនាងមានជាពិសេសគឺការសហការគ្នាជាមួយដៃគូ BMO ដែលរឹតតែធ្វើឲ្យស្នាដៃកាន់តែល្អ។ ឆ្នាំនេះមហាជនជាច្រើនសង្កេតឃើញថាតារាស្រីរូបនេះហាក់ស្វែងរកអ្វីប្លែកៗជានិច្ចមកចែកជូនបងប្អូនមានទាំងបែបសប្បាយ ស្លៀកពាក់ស៊ិចស៊ី តែងខ្លួនប្លែកៗ តែក៏មានការតុបតែងខ្លួនបែបប្រពៃណីផងដែរ។

ជាក់ស្តែងដូចជាបទថ្មីដែលទើបនឹងចេញមុននេះបន្តិចចំណងជើងថា “អ៊ូមវាល់អឺ” ដោយតារាចម្រៀងស្រី យូរី បានតុបតែងខ្លួនជាមួយស្ទាយប្លែកៗ ឃ្យូតៗ ដូចជាកូរ៉េ ជាពិសេសគឺក្បាច់រាំថ្មីគួរឲ្យចាប់អារម្មណ៍។ គ្រាន់តែចេញមិនបានប៉ុន្មានម៉ោងផង បទនេះក៏ទទួលការគាំទ្រជាច្រើនពីសំណាក់មហាជន ជាពិសេសគឺប្រិយមិត្តអ្នកគាំទ្ររបស់នាងតែម្តង ដោយមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក៕