កាលពីប៉ុន្មានថ្ងៃមុនបទថ្មី “បាត់កង់” របស់លោក ខេម តារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្ម ថោន ហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយទំនុកច្រៀង និងបទភ្លេងគឺថ្មីប្លែក ពីរោះគួរឲ្យចង់ស្តាប់រាំលេងកម្សាន្ត។ ប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ហាក់កំពុងទន្ទឹងរង់ចាំ MV បទថ្មីមួយបទនេះយ៉ាងអន្ទះសារ ពេលនេះការរង់ចាំរបស់អ្នកគឺបានសម្រេចហើយ MV ផ្លូវការបានចេញមកហើយ។

ផលិតកម្ម ថោន មិនដែលធ្វើឲ្យបងប្អូនខកចិត្តនោះឡើយ ដោយ MV បទ “បាត់កង់” របស់លោក ខេម មួយបទនេះគឺទាក់ទាញចិត្តយ៉ាងខ្លាំង ដោយមានទាំងសម្លៀកបំពាក់ប្រពៃណីស្លៀកទៅវត្ត និងការស្លៀកពាក់បែបសម័យថ្មីយុវវ័យនៅឯតំបន់ជនបទ។ គ្រាន់តែមើលហើយគឺស្រណោះចូលឆ្នាំខ្មែរខ្លាំងណាស់ ឆ្នាំនេះដឹងតែរាំហុយដីឲ្យអស់ចិត្តមិនខាន។ តោះមកទស្សនាទាំងអស់គ្នា!