ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី១ និងទី២ នី រតនា និង ឈិន ម៉ានិច្ច តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាស ដែលបងប្អូនស្គាល់ច្បាស់ថាសុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់ និងអាចយកឈ្នះចិត្តបងប្អូនឲ្យគាំទ្រខ្លាំងតាមរយៈសម្លេងបោះឆ្នោតដើម្បីដណ្តើមពានក្នុងកម្មវិធី។ ក្នុងរយៈក្រោយនេះតារាប្រុសស្រីមួយគូនេះហាក់មមាញឹកជាខ្លាំង ព្រោះតែត្រូវចេញសម្តែង និងត្រៀមចំរៀងថ្មីៗជាច្រើនបទ។

ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកព្រោះតែវត្តមានរបស់ នី រតនា និង ឈិន ម៉ានិច្ច បានចូលរួមក្នុងកម្មវិធីតន្ត្រីសំនៀងជនពិការ ដែលជាកម្មវិធីដ៏ល្អមួយនិងមានការគាំទ្រខ្ពស់ពីសំណាក់មហាជន ដើម្បីលើកកម្ពស់ និងលុបបំបាត់ការរើសអើងជនពិការ។ តារាប្រុសស្រីជាច្រើនរូបមកហើយដែលបានចូលរួមក្នុងកម្មវិធីនេះជាបន្តបន្ទាប់ ព្រមទាំងទទួលការកោតសរសើរជានិច្ច។ ចំណែក នី រតនា និង ឈិន ម៉ានិច្ច ក៏មិនខុសគ្នាប៉ុន្មាននោះឡើយ ដោយព្រោះតែទឹកដមសម្លេងដ៏ពីរោះ និងការបកស្រាយចំរៀងរួមគ្នាជាមួយបងប្អូនជនពិការដោយមិនប្រកាន់ខ្លួនឆ្មើងឆ្មៃ ដែលជាហេតុធ្វើឲ្យការកោតសរសើរលេចឮចេញពីមាត់មួយទៅមាត់មួយទៀតមិនចេះអស់។ ដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖