កាលពីថ្មីៗនេះសាស្រ្តាចារ្យផ្នែកល្ខោនខោល លោកគ្រូ ទិត្យ សែន បានធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយគ្មានថវិការគ្រប់គ្រាន់សម្រាប់ព្យាបាល ព្រោះក្រុមគ្រួសារក្រីក្រពេលនេះកំពុងត្រូវការជំនួយ។ យ៉ាងណាមិញខាងសមាគមមិត្តសិល្បៈក៏ទទួលបានដំណឹងនេះផងដែរ ដោយពេលនេះពួកគាត់កំពុងខ្នះខ្នែងស្វែងរកជំនួយ។

នេះបើតាមប្រភពគណនីរបស់លោក អ៉ឹម ជីវ៉ា ដែលជាអ្នកតំណាងបានបង្ហោះរៀបរាប់ឲ្យដឹងថា «អាសូរសិល្បករខ្មែរ សុំជួយស៊ែរម្នាក់១ផង ជាពិសេសមន្រ្តីក្រសួងវប្បធម៌វិចិត្រសិល្បៈមេត្តាជួយគាត់ផង! ខ្ញុំបាទ អ៉ឹម ជីវ៉ា តំណាង សមាគមមិត្តសិល្បករខ្មែរ បានទៅសួរសុខទុក្ខ និងនាំថវិកាជូនលោកគ្រូ ទិត្យ សែន ដែលមានជំងឺតម្រងនោមកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី)។ លោកគ្រូ ទិត្យ សែន ជាសាស្ត្រាចារ្យ ផ្នែកល្ខោនខោល គាត់មានជំងឺធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ គ្មានថវិការគ្រប់គ្រាន់ទេ គ្រួសារគាត់ក្រីក្រណាស់ សូមក្រសួងពាក់ព័ន្ធជួយគាត់ផង។ ដោយក្តីគោរពអំពីខ្ញុំបាទ អ៉ឹម ជីវ៉ា ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ»៕