បងប្អូននៅចាំអ្នកនាង សារ៉ាយ សក្ខណា បានដែរឬទេ? អតីតតារាសម្តែងស្រីឆ្នើមមួយរូបប្រចាំព្រះរាជាណាចក្រខ្ពស់ ដែលមានសមត្ថភាពខ្ពស់ ជាពិសេសថែមទាំងអាចធ្វើឲ្យបងប្អូនផ្ទុះសំណើចគ្រប់ពេល រហូតដល់គ្រឺតខ្នាញ់ក៏មាន។ ក្រោយពីរៀបអាពាហ៍ពិពាហ៍តារាស្រីរូបនេះក៏បានលាចាកចេញពីពិភពសិល្បៈដោយទៅរួមរស់សាងគ្រួសារជាមួយស្វាមីនៅឯទឹកដីសហរដ្ឋអាមេរិក។

ក្នុងឱកាសខួបកំណើតរបស់អ្នកនាង សារ៉ាយ សក្ខណា ឆ្នាំនេះ តារាប្រុសស្រីល្បីៗជាច្រើននាក់បានបង្ហោះសារនឹករលឹកព្រមទាំងជូនពររូបនាង ទោះបីជាមិនបាននៅជិតគ្នា និងរួមការងារជាមួយគ្នាក៏ពិតមែន តែចំណងមិត្តភាពរបស់ពួកគាត់ហាក់មិនប្រែប្រួលសោះឡើយ។ តារាប្រុសស្រីទាំងនោះមានដូចជាកញ្ញា ផន ស្រីខួច, លោក ប៉ែន ចំរ៉ុង, តាន់ គីមសួរ, ទឹម រដ្ឋា, ដួង ម៉ានិច្ច, នី មុន្នីនាថ, អ្នកនាង យ៉ាន លីនដា និងលោក យ៉ែម សំអូន ជាដើម៕