ពិធីការិនីស្រអែមស្រស់ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈ កំពុង​ធ្វើ​ឱ្យ​ទីផ្សារ​របស់​ខ្លួន​ហាក់​មាន​សន្ទុះ​នៃការគាំទ្រខ្លាំងជាងមុន ដោយសារតែភាពប៉ិនប្រសព្វនូវកាយវិការពាក្យសម្តី ដោយសព្វថ្ងៃនេះកញ្ញាបានកាន់កម្មវិធីកម្សាន្តនានានៅក្នុងស្ថានីយទូរទស្សន៍ធំៗ ធ្វើស្ពតពាណិជ្ជកម្ម ថតសម្អាងការ ឡើងកម្មវិធីខនសឺតផ្សេងៗរកពេលសម្រាកពុំមាន។

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា សុភ័ក្រ កុសុម៉ា ជាសិល្បការិនីបុិនប្រសព្វជាខ្លាំងជាពិសេសភាពកំប្លុកកំប្លែង តែងតែធ្វើឲ្យមហាជនជាច្រើនទទួលបាននូវភាពរីករាយ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានបង្ហាញនូវរូបភាពរបស់ខ្លួនកាលពីជិត១០ឆ្នាំមុន នូវឈុតសម្លៀកបំពាក់ដែលកញ្ញាកំពុងតែថតដាក់ទស្សនាវដ្តីម៉ូតខោអាវ។

ដោយ សុភ័ក្រ កុសុម៉ា បានសរសេររៀបរាប់ថា៖ “សុំទោសចា៎ អ្នកធម្មតាមិនអាចធ្វើខ្លួនចឹងបានទេ កាលហ្នុងគេសុទ្ធតែថតដាក់ទស្សនាវដ្តីម៉ូតខោអាវចា៎ហើយឆ្ងល់ទស្សនាវដ្តីហ្នឹងលក់ដាច់ដែរហ៎?”៕