ខណៈដែលពិធីបុណ្យសព ជនរងគ្រោះ ឌុំ រីដា កំពុងតែធ្វើឡើងនៅឯស្រុកកំណើត ពោរពេញដោយក្តីទុក្ខសោកនោះ។ តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានអោយអ្នកតំណាងចូលរួមសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពស្ថិតក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងនោះយោងតាមអ្នកតំណាងរបស់ ពេជ្រ សោភា បាននាំយកថវិកាចំនួន៣០០ដុល្លារ មកចូលបុណ្យនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពយុវតី ឌុំ រីដា។

ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ខ្ញុំបាទត្រេកអរខ្លាំងណាស់ដែលបាននាំយកថវិកាចំនួន ៣០០ដុល្លារ របស់តារាចម្រៀងដ៌ល្បី គឺ ពេជ្រ សោភា ទៅចូលរួមបុណ្យសពប្អូនស្រីនិស្សិតឆ្នាំទី៤ដែលស្លាប់ដោយសារទំនើបបុក ស្លាប់យ៉ាងអាណោចអាធ័ម ហើយនាំយកទៅក្តីសោកស្តាយជាច្រើនរបស់ក្រុមគ្រួសារ ព្រោះប្អូនស្រីជាសិស្សពូកែ”៕ ប្រភព៖ Bros Dy, Siek Bunnary