សូ ដានីតា តារាសម្តែងស្រីជើងចាស់មានទេពកោសល្យខ្ពស់ និងបទពិសោធន៍យូរឆ្នាំ ជាមួយសមត្ថភាពដ៏ប៉ិនប្រសប់។ ថ្មីៗនេះ សូ ដានីតា បានធ្វើឲ្យបងប្អូនជាច្រើនចាប់អារម្មណ៍ជាខ្លាំងក្រោយប្រកាសថានឹងប្រើជីវិតមួយថ្ងៃជាកម្មករប្រមូលសំរាម ដើម្បីដឹងពីទុក្ខលំបាករបស់ពួកគាត់។

ស្រាប់តែមុននេះបន្តិចនាងបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងកោតសរសើរសារជាថ្មីក្រោយពីបានសរសេរសារសុំទោសជាសាធារណៈដល់បងប្អូនប្រិយមិត្តអ្នកគាំទ្រ និងបងៗប៉ូលីសចរាចរណ៍ ដែលរូបនាងបានបំពានច្បាប់ជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព ព្រោះតែប្រញ៉ាប់បំពេញការងារ។ ដោយសារនោះនាងបានសរសេររៀបរាប់ថា «មកពីខេត្តភ្លាម ត្រូវប្រញាប់ទៅផាត់មុខធ្វើសក់ យករ៉ូប ទៅច្រៀង និងកាត់នំគេ ម៉ោង៦ល្ងាច ខ្លាចស្ទះផ្លូវ ខកការងារ ព្រោះតែខ្លាចមិនទាន់ម៉ោងការងារ ត្រូវតែរកវិធីនេះ អត់ខ្វល់ទេ។ បើជិះឡានសង្ហារឡូយ តែធ្វើការមិនទាន់ម៉ោងអោយគេ នោះខ្ញុំពិតមិនសប្បាយចិត្តសំរាប់ខ្លួនឯងនោះទេ ណាមួយខ្លាចចិត្តម្ចាស់កម្មវិធី និងក្រុមការងារ Dara Entertainment។ អរគុណហាង ចនចន្ទ័សាឡន បងស្រី Chanlakhena Chorn ដែលជួយ១ចប់តែម្តង។ ជិះម៉ូតូព្រោះប្រញាប់ថែមទាំងអស់សាំងទៀត សុំខុសច្បាប់ម្តងហើយបងប្អូន និង សុំទោសលោកពូប៉ូលីសចរាចរណ៍»៕