ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈខ្មែរដែលបងប្អូនស្គាល់ច្បាស់ថាជាតារាសម្តែងស្រីមួយរូបមានបទពិសោធន៍ និងទេពកោសល្យខ្ពស់ ថែមទាំងជាសប្បុរសជនមួយរូបនៅក្នុងសង្គមខ្មែរ។ ​តារាស្រីរូបនេះតែងមិនអាចឈរឱបដៃមើលតារាណាម្នាក់ក្នុងរង្វង់សិល្បៈរងទុក្ខលំបាកឡើយ ដោយនាងព្យាយាមខ្នះខ្នែងស្វែងរកជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ស្រាប់តែមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយពីបានបង្ហោះសារមួយឃ្លា ដោយប្រកាសថានឹងចាកចេញពីការងារ។ នាងបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកថា «មិនដែលមានមោទនភាពក្នុងពេលបចុប្បន្នទេ ព្រោះអនាគតមើលមិនឃើញ។ ជីវិតផ្ទាល់ខ្លួនរបស់ប្រធានសមាគមគឺគ្មានអ្វីដែលលើសគេនោះទេ ហើយក៏ជិតដល់ពេលដែលខ្ញុំត្រូវចាកចេញពីការងារនេះដែរ»។ យើងមិនទាន់ដឹងទេថាតើគាត់មានរឿងអ្វីបានជាដល់ថ្នាក់បង្ហោះថានឹងចាកចេញបែបនេះ យ៉ាងណាមិញសូមរង់ចាំតាមដានទាំងអស់គ្នា!